អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Raphinha បានលើកឡើងថា រូបគេបដិសេធមិនចាកចេញពីកីឡដ្ឋាន Camp Nou ក៏ព្រោះតែ គាត់ចង់បង្ហាញសមត្ថភាពដល់មនុស្សមួយចំនួនដែលមិនទុកចិត្តគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីរដូវក្តៅកន្លងទៅនេះ Raphinha តែងតែមានពាក្យចចាមអារ៉ាម ថា Barcelona ចង់លក់រូបគេចេញជាពិសេសទៅកាន់ក្លិបនៅលីគអារ៉ាប៊ីសាអូឌីត ប៉ុន្តែ សមីខ្លួន គឺ មិនចង់ចាកចេញឡើយ ផ្ទុយទៅវិញ នៅក្នុងរដូវកាលនេះ គេកំពុងបង្ហាញទម្រង់លេងល្អខ្លាំងមែនទែន។
ទាក់ទងនឹងរឿងខាងលើ Raphinha បាននិយាយថា៖
ថ្ងៃមួយ ខ្ញុំបាននិយាយជាមួយភរិយារបស់ខ្ញុំ ពីជម្រើស និង អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានជាមួយ Barcelona។ ខ្ញុំនៅសល់កិច្ចសន្យាជាមួយពួកគេ ខ្ញុំមកទីនេះដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី ហើយ ខ្ញុំចង់បង្ហាញសមត្ថភាពទៅកាន់អ្នកដែលមិនទុកចិត្តខ្ញុំ៕

ប្រភព៖ Sportkseeda