អេស្ប៉ាញ៖ ប្រធានក្របខណ្ឌ La Liga លោក Javier Tabas បានលើកឡើងថា លោកមិនយល់ថា Real Madrid គិតអ្វីនោះទេ ដែលពួកគេសម្រេចចិត្តមិនចូលរួមក្នុងកម្មវិធី Ballon d’Or 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់ថ្ងៃចន្ទកន្លងទៅ Real Madrid បានធ្វើការសម្រេចចិត្តភ្លាមៗ ថា ពួកគេនឹងមិនហោះទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពាន Ballon d’Or បន្ទាប់ពីពួកគេទទួលបានដំណឹងថា Rodri ជា អ្នកឈ្នះពាន ប៉ុន្តែ មិនមែនជា Vinicius ពោល ពួកគេមិនពេញចិត្តចំពោះការសម្រេចចិត្តបែបហ្នឹងឡើយ។
យ៉ាងណាមិញ ជុំវិញអវត្តមានរបស់ Real Madrid លោក Tabas បាននិយាយថា៖
Real Madrid គួរណាស់ទៅចូលរួមក្នុងកម្មវិធី Ballon d’Or និង មិនគួរសួរនាំពីរបៀបដាក់ពិន្ទុរបស់កម្មវិធី France Football ឡើយ។ ខ្ញុំមិនដឹងថា ពួកគេគិតអ្វីទេ ប៉ុន្តែ ពួកគេកំពុងបន្ទាបតម្ល្លៃខ្លួនឯងហើយ៕

ប្រភព៖ Fabrizio Romano