អឺរ៉ុប៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានលើកឡើងយ៉ាងគួរឲ្យគោរព ចំពោះបញ្ហារបស់ Real Madrid ដែលសម្រេចចិត្តមិនមកចូលរួមក្នុងកម្មវិធី Ballon d’Or 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់ថ្ងៃចន្ទកន្លងទៅ គឺ ពានរង្វាន់ Ballon d’Or រកឃើញអ្នកឈ្នះជាផ្លូវការហើយ បានទៅលើ Rodri ខណៈ ការសម្រេចនេះបានធ្វើឲ្យ ភាគីខាង Real Madrid ខឹងសម្ប៉ាខ្លាំងមែនទែន ដែលរំពឹងថា Vinicius នឹងជាអ្នកឈ្នះ ទើបពួកគេសម្រេចចិត្តមិនធ្វើដំណើរទៅទីក្រុងប៉ារីសដើម្បីចូលរួមក្នុងពានរង្វាន់ Ballon d’Or ហើយ។
ទាក់ទងនឹងរឿងខាងលើ លោក Pep បាននិយាយថា៖
ពួកគេចង់ចូលរួម ក៏មិនអី ពួកគេមិនមក ក៏មិនមានបញ្ហាអ្វី។ ពួកគេចង់អបអរសាទរ ក៏វាមិនអី ពួកគេមិនចង់អបអរសាទរ ក៏វាមិនអីដូចគ្នា។ ពួកយើងមិនមែនមកទីនេះ ដើម្បីវាយតម្លៃលើអ្វី ដែលក្លិបដទៃសម្រេចចិត្តធ្វើអ្វីមួយនោះទេ៕

ប្រភព៖ Fabrizio Romano