អឺរ៉ុប៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Rodri បានលើកឡើង រូបគេមិនមានបញ្ហាអ្វីនោះទេ បន្ទាប់ពី Real Madrid មិនបានបញ្ជូនកីឡាករ និង ក្រុមការងារ ណាម្នាក់មកចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់ថ្ងៃចន្ទកន្លងទៅ គឺ ពានរង្វាន់ Ballon d’Or រកឃើញអ្នកឈ្នះជាផ្លូវការហើយ បានទៅលើ Rodri ខណៈ ការសម្រេចនេះបានធ្វើឲ្យ ភាគីខាង Real Madrid ខឹងសម្ប៉ាខ្លាំងមែនទែន ដែលរំពឹងថា Vinicius នឹងជាអ្នកឈ្នះ ទើបពួកគេសម្រេចចិត្តមិនធ្វើដំណើរទៅទីក្រុងប៉ារីសដើម្បីចូលរួមក្នុងពានរង្វាន់ Ballon d’Or ហើយ។
ក្នុងនោះ ទាក់ទងនឹងអវត្តមានរបស់ Real Madrid គឺ Rodri បាននិយាយថា៖
Real Madrid សម្រេចចិត្តមិនចូលរួមកម្មវិធីមែនទេ? វាជាការសម្រេចចិត្តរបស់ពួកគេ។ ពួកគេមិនចង់មកទីនេះ ព្រោះពួកគេមានហេតុផល។ ខ្ញុំអាចទទួលយកបាន៕

ប្រភព៖ Fabrizio Romano