បរទេស៖ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានផ្ញើរសារខ្លីមួយទៅកាន់ម្ចាស់ពាន Ballon d'Or ២០២៤ នេះ និងអ្នកចាំទី Emiliano Martinez ដែលបានឈ្នះពាននៅក្នុងពិធីប្រគល់ពាន Ballon d'Or កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អ្នកឈ្នះពានបាល់មាស ២០២៤ នេះ គឺបានរកឃើញជាផ្លូវការហើយ នោះគឺបានទៅលើខ្សែបម្រើ Manchester City កីឡាករ Rodri ចំណែកអ្នកចាំទីដៃទី ១ របស់ អាហ្សង់ទីន និង Aston Villa កីឡាករ Emiliano Martinez បានឈ្នះពានរង្វាន់ the Yashin Trophy ដែលជាពានអ្នកចាំទីល្អជាងគេបំផុត។

ក្រោយអ្នកឈ្នះពាន Ballon d'Or បានប្រកាសរួចរាល់ Messi បានផ្ញើសារខ្លីមួយយ៉ាងដូច្នេះថា៖
អបអរសាទរទៅកាន់អ្នកឈ្នះទាំងអស់ និងម្ចាស់ពាន Ballon d'Or ២០២៤ នេះ។ ជាពិសេស Dibu (Emiliano Martinez) អ្នកពិតជាអស្ចារ្យ ដែលអ្នកបានឈ្នះពានអ្នកចាំទីល្អជាងគេបំផុតក្នុងលោក។ ហើយនឹង Lautaro, Scaloni និង Garnacho៕

ប្រភព៖ Sportbible