អេស្ប៉ាញ៖ ខ្សែបម្រើការពារក្រុមជម្រើសជាតិអេស្ប៉ាញ និង Manchester City កីឡាករ Rodri បានចុចឈ្មោះ Lamine Yamal ជា កីឡាករដែលខ្លួនគិតថានឹងឈ្នះពានរង្វាន់ Ballon d'Or ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់មិញនេះ Rodri បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or បន្ទាប់ពីរួបគេបានកសាងសមិទ្ធផលធំៗកាលពីរដូវកាលមុនដូចជាការឈ្នះពានរង្វាន់ Premier League ជាមួយ Manchester City ជាពិសេសនោះ គឺ ការឈ្នះពានរង្វាន់ Euro 2024 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈ រូបគេបានឈ្នះសម្លេងឆ្នោតរបស់ Vinicius JR លេខ២ និង Jude Bellingham លេខ៣។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Rodri បាននិយាយថា៖
ខ្ញុំជឿជាក់ថា Lamine Yamal នឹងឈ្នះពានរង្វាន់ Ballon d'Or ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ព្យាយាមប្រឹងប្រែង អ្នកនឹងទៅដល់ទីនោះ៕

ប្រភព៖ Fabrizio Romano