បរទេស៖ អតីតខ្សែការពារស្លាបឆ្វេងរបស់ Manchester United និងក្រុមជម្រើសជាតិ បារាំង លោក Patrice Evra បានបង្ហាញទស្សនៈថា ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe គឺមិនទាន់ឈានដល់កម្រិតវីរបុរសបុរសរបស់ Real Madrid កីឡាករ Karim Benzema ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដក់ស្រង់ពាក្យសម្តីដើម លោក Evra បានថ្លែងកាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា៖
Kylian Mbappe គឺមិនទាន់អាចចាត់ទុក ថាជិតឈានដល់កម្រិតរបស់ Karim Benzema ឡើយ មិនអាចនោះទេ។

គួរបញ្ជាក់ថា Mbappe ត្រូវបាន Real Madrid ចុះកុងត្រាយកបាននៅរដូវកាលនេះដោយគ្មានតម្លៃខ្លួន ក្រោយរូបគេផុតសុពលភាពកុងត្រាជាមួយ Paris Saint-Germain។
ក្នុងការមកដល់ទឹកដី Santiago Bernabeu រដូវកាលដំបូងនេះ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានអ្នកចាត់ការលោក Carlo Ancelotti ដាក់ឱ្យលេងតំណែងជាខ្សែប្រយុទ្ធកណ្តាល ដែលជាតំណែងចាស់របស់ Benzema ដែលបានចាកចេញទៅកាន់ក្លិប Al-Ittihad កាលពីរដូវកាលមុន។

ប្រភព៖ Fabrizio Romano