ដំណឹងល្អ! ទីបំផុត Pogba ទទួលបានភ្លើងខៀវ និងពេលវេលាជាក់លាក់ចូលលេងបាល់ទាត់វិញហើយ

//s9.kh1.co/56/56c0000632cf2acc5049182403d1697e2622f300.jpg
កីទ្បា

 ០៥-តុលា-២០២៤ ៤ល្ងាច · ៩ ខែមុន

ទីបំផុត Pogba ទទួលបានភ្លើងខៀវ និងពេលវេលាជាក់លាក់ចូលលេងបាល់ទាត់វិញហើយ

បរទេស៖ ខ្សែបម្រើ Paul Pogba ទទួលបានភ្លើងខៀវក្នុងការចូលប្រកបអាជីពជាកីឡាករបាល់ទាត់វិញហើយ ក្រោយគាត់ត្រូវបានតុលាការពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

អតីតខ្សែបម្រើរបស់ Manchester United រូបនេះ បានទទួលរងពិន័យដូចខាងលើ បន្ទាប់ពីគាត់ត្រូវបានរកឃើញវិជ្ជមាន ថាបានប្រើប្រាស់សារធាតុហាមឃាត់ DHEA ហើយដោយសារតែមូលហេតុនេះ ធ្វើឱ្យគាត់ត្រូវតុលាការដាក់ពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៤ ឆ្នាំ។

យ៉ាងក៏ដោយ ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា ការពិន័យរបស់ Pogba នឹងត្រូវបន្ថយពីរយៈពេល ៤ ឆ្នាំ មកត្រឹមរយៈពេល ១៨ ខែ វិញ ហើយគាត់នឹងត្រូវបានអនុញ្ញាតឱ្យចូលហ្វឹកហាត់ជាមួយ Juventus វិញ នៅខែ មករា ឆ្នាំ ២០២៥ និងអាចចូលលេងជាផ្លូវការនៅខែ មីនា ឆ្នាំ ២០២៥ ដដែល៕

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T