កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី៥ខែតុលាកន្លងទៅនេះ ក្រុមចម្រៀងនារី 2NE1 បានរៀបចំការប្រគុំតន្ត្រី "Welcome Back" ដើម្បីអបអរខួប១៥ឆ្នាំដែលក្រុមបានបង្កើតឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរសមាជិកទាំងអស់រួមមាន CL, Sandra, Minzy និង Park Bom សុទ្ធតែបានបញ្ចេញទេពកោសល្យនិងសមត្ថភាពច្រៀងនៅលើឆាក ដោយបានអង្រួនអារម្មណ៍ទស្សនិកជនឲ្យសប្បាយហ៊ោទៅតាមចង្វាក់ភ្លេងនាឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ទាំងសមាជិកនិងអ្នកគាំទ្រសុទ្ធតែសប្បាយរីករាយនិងមិននឹកស្មានទេថា 2NE1 វិលត្រឡប់មកវិញបែបនេះ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលក្រោយឃើញរូបរាងដ៏ស្រឡៅស្រឡូនរបស់ Park Bom ដែលមើលទៅនាងហាក់ស្គមជាងមុន និងស្រស់ស្អាតខ្លាំង។
នៅក្នុងវីដេអូជាច្រើនថតដោយអ្នកគាំទ្រគឺ Park Bom បានរាំគ្រលែងចង្កេះនិងសប្បាយរីករាយនៅលើឆាកយ៉ាងគគ្រឹកគគ្រេង ពោរពេញដោយថាមពល ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថានាងអាចធ្វើបានគ្រប់យ៉ាងដើម្បី 2NE1 ៕

THEY HAD PARK BOM SHAKING THAT BOOTY OMG
— ?2NE1 is coming back!!? (@babynyz) October 4, 2024
pic.twitter.com/X9MG6nJ2tJ
MISS BOM PARK ???????????????#WELCOMEBACK_2NE1 #투애니원_제일_잘_나가
— Until Whenever (@bbtrsr) October 4, 2024
ctto pic.twitter.com/yFQApR3n4B
ប្រភព៖ koreaboo





