បរទេស៖ អ្នកចាត់ការលោក Erik ten Hag នៅតែជឿជាក់យ៉ាងមុតមាំថា ក្លិប Manchester United នឹងមិនបណ្តេញលោកចេញពីតំណែងនោះនៅពេលនេះនោះទេ ដោយសារតែលោក និងក្លិបគឺមានផែនការច្បាស់លាស់ជាមួយគ្នាកាលពីរដូវក្តៅកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កៅអីរបស់លោក Ten Hag ឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំ Man UTD បរាជ័យក្រោមថ្វីជើងក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីថ្ងៃទី ២៩ ខែ កញ្ញា យប់មិញនេះ។

បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាម លោក Ten Hag ត្រូវបានអ្នកកាសែតសួរនាំថា តើលោកអាចត្រូវម្ចាស់ក្លិបបណ្តេញចេញពីតំណែង ដែរឬទេ? ភ្លាមនោះបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំនឹងមិនគិតអំពីការត្រូវក្លិបបណ្តេញពីតំណែងនោះទេ មិនបានគិតទាល់តែសោះ។ ពួកយើងទាំងអស់គ្នាបានធ្វើការសម្រេចចិត្តរួចរាល់ហើយ ថានឹងស្នាក់នៅជាមួយគ្នានៅរដូវក្តៅនេះ។ វាគឺជាផែនការដ៏ច្បាស់លាស់មួយ។ រឿងនេះគឺត្រូវបានសម្រេចចិត្តដោយម្ចាស់ក្លិប និងគណៈគ្រប់គ្រង។ រួមទាំងពួកយើងក៏បានធ្វើការសម្រេចចិត្តលើរឿងនេះផងដែរ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ នូវអ្វីដែលពួកយើងត្រូវកែលម្អដើម្បីក្រុម...៕

ប្រភព៖ Fabrizio Romano