បរទេស៖ អតីតខ្សែការពារជើងចាស់លោក Rio Ferdinand បានបង្ហាញការកោតសរសើរលើអ្នកចាំទី Andre Onana ទោះបីជារូបគេបានរបូតគ្រាប់បាល់ ៣ គ្រាប់ ធ្វើឱ្យ Manchester United បរាជ័យក្រោមថ្វីជើងក្រុម Tottenham Hotspur នៅទឹកដី Old Trafford កាលពីយប់មិញក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Premier League កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា Man UTD ត្រូវបាន Spurs ដែលជាក្រុមភ្ញៀវចូលលត់ដល់ក្នុងផ្ទះក្នុងលទ្ធផល ៣ ទល់នឹង ០។
ទោះបីជាយ៉ាងណាក៏ដោយ លោក Ferdinand នៅតែកោតសរសើរលើ Onana ចំពោះការបង្ហាញសមត្ថភាពសង្គ្រោះបាល់យ៉ាងល្អនោះក្នុងការប្រកួតនោះ ហើយលោកបានមានប្រសាសន៍ថា Man UTD យប់មិញ ប្រសិនបើគ្មានអ្នកចាំទីសញ្ជាតិ កាម៉ារូន រូបនេះទេ នោះពួកគេនឹងអាចរបូតគ្រាប់បាល់ដល់ទៅ ៦ ឬ ៧ គ្រាប់ឯណោះ។

ទាក់ទងនឹងរឿងខាងលើ លោក Rio Ferdinand បានមានប្រសាសន៍ពី Onana យ៉ាងដូច្នេះថា៖
បើគ្មានគាត់ទេ ថ្ងៃនេះអាច ៦ ឬ ៧ គ្រាប់ឯណោះ។ Onana គឺធ្វើបានយ៉ាងល្អនៅរដូវកាលនេះ។ គាត់បានរីកចម្រើនទៅមុខហើយ។ គាត់បានធ្វើការសង្គ្រោះបាល់យ៉ាងអស្ចារ្យ... អ្វីដែលខ្ញុំរំពឹងចង់ឃើញពី Onana គឺជាអ្វីដែលខ្ញុំកំពុងឃើញនៅរដូវកាលនេះ៕

ប្រភព៖ Sportskeeda