កម្សាន្ត៖ អ្នកច្នៃម៉ូដ Victoria Beckham បានចេញទៅញ៉ាំអាហារ ជាមួយស្វាមី លោក David Beckham និងកូនៗ Cruz និង Harper នៅល្ងាចថ្ងៃទី ២៨ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីកម្មវិធី Paris Fashion Week ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បាននិយាយថា Victoria បានទៅទទួលទានអាហារពេលល្ងាចជាមួយស្វាមី និងកូនៗរបស់នាង ដើម្បីអបអរសាទរការបង្ហាញម៉ូត ដ៏ជោគជ័យនៃ Collection Spring Summer 2025 នៅ Paris Fashion Week កាលពីមួយថ្ងៃមុន។
អ្នកច្នៃម៉ូដរូបនេះ បានបង្ហាញខ្លួនស្លៀកឈុតពណ៌ស និងគ្រឿងអលង្ការ ដែលរចនាដោយខ្លួនឯង ពេលចេញពីសណ្ឋាគារទៅភោជនីយដ្ឋាន។ ចំណែកឯស្វាមី លោក David Beckham បានកាន់ដៃកូនស្រីពៅ Harper ពេលចេញកម្សាន្តជាមួយគ្នាយ៉ាងកក់ក្ដៅ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖