បរទេស៖ សមាគមន៍បាល់ទាត់ពិភពលោក (FIFA) ត្រូវបានគេរាយការណ៍ថា គ្រោងដាក់ពិន័យលើអ្នកចាំទីដៃទី ១ របស់ជម្រើសជាតិ អាហ្សង់ទីន កីឡាករ Emiliano Martínez ដោយសារតែរូបគេបានប្រើកាយវិការមិនសមរម្យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ទល់នឹងក្រុមជម្រើសជាតិ កូឡុំប៊ី កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa America នៅថ្ងៃទី ១៥ ខែ កក្កដា កន្លងទៅ ក្រុមពពកស អាហ្សង់ទីន បានយកឈ្នះលើក្រុម កូឡុំប៊ី ក្នុងលទ្ធផល ១-០ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលប្រចាំទ្វីប អាមេរិកខាងត្បូង ជាលើកទី ១៦ នៅក្នុងប្រវត្តិសាស្ត្រ។
យ៉ាងណាមិញ បន្ទាប់ពីឈ្នះការប្រកួតនោះ Martínez បានបង្ហាញកាយវិការអបអរមួយ ដោយបានយកពាន Copa America ដាកនៅលើពោះរបស់គេ និងបានទៅឈររំខាននៅមុខកាមេរ៉ា របស់អ្នកកាន់កាមេរ៉ា សញ្ជាតិ កូឡុំប៊ី ម្នាក់។
តាមរយៈកាយវិការបែបនេះ បានធ្វើឱ្យ FIFA កំពុងគិតគូគ្រោងនឹងពិន័យ Martínez មិនឱ្យចូលប្រកួតចំនួន ២ ប្រកួតជាមួយ អាហ្សង់ទីន នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ខាងមុខ៕
ប្រភព៖ Fabrizio Romano