កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រីវ័យក្មេង Punpun Sutatta ថ្មីៗនេះ បានចេញមកបើកចំហរ បន្ទាប់ពី បានបែកគ្នា ជាមួយមិត្តប្រុសអ្នកជំនួញ Bright Anan Phutikchakorn ដែលមានអាយុច្រើនជាង ១៤ ឆ្នាំ ខណៈដែលពួកគេបានបញ្ចប់ទំនាក់ទំនងស្នេហា ៧ឆ្នាំ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រីវ័យក្មេង Punpun បានលើកឡើង ពីភាពខុសគ្នាខ្លាំងក្នុងអាយុ ដែលមានគម្លាតអាយុច្រើន ដូច្នេះនាងចង់ប្រើពេលនេះ ផ្តោតលើខ្លួនឯង និងមានអារម្មណ៍ថាចង់សាកល្បងរស់នៅតាមខ្លួនឯង។
យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានលើកឡើងទៀតថា វាជាការបញ្ចប់ដ៏ល្អ បាននិយាយគ្នាយ៉ាងល្អ និងយល់គ្រប់យ៉ាង។ ជាពិសេស ទោះបីជាពេលជួបគ្នា ក៏ពួកគេនៅតែអាចនិយាយគ្នាបានធម្មតា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖