មិនមែន Navas ឬ Bravo ទេ តែ Barca បានទាក់ទងទៅអ្នកចាំទីដែលទើបចូលនិវត្តន៍រូបនេះ ដើម្បីមកជំនួស Stegen

//s9.kh1.co/54/5413bdd0136af7b6296561f3053b2e3896b89087.jpg
កីទ្បា

 ២៥-កញ្ញា-២០២៤ ១ល្ងាច · ២ ខែមុន

មិនមែន Navas ឬ Bravo ទេ តែ Barca បានទាក់ទងទៅអ្នកចាំទីដែលទើបចូលនិវត្តន៍រូបនេះ ដើម្បីមកជំនួស Stegen

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ចង់បានអតីតអ្នកចាំទីក្រុម Arsenal និង Juventus លោក Wojciech Szczesny ដើម្បីមកជំនួសកន្លែង Marc-Andre Stegen ដែលមានបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Wojciech Szczesny
លោក Wojciech Szczesny

Marc-Andre Stegen ដែលជាប្រធានក្រុម និងជាអ្នកចាំទីដៃទី ១ របស់ Barcelona បានមានបញ្ហារបួសជង្គង់ស្តាំធ្ងន់ធ្ងរ អំឡុងការប្រកួតដែលក្រុមអ្នកមានបុណ្យ បានយកឈ្នះលើក្រុម Villarreal ៥-១ កាលពីថ្ងៃ អាទិត្យ ទី ២២ កន្លងទៅ ហើយតាមរយៈបញ្ហារបួសនេះ គឺនឹងធ្វើឱ្យអ្នកចាំទីសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ ត្រូវសម្រាកព្យាបាលរបួសនៅក្រៅទីលានដាច់មួយរដូវកាលនេះតែម្តង។

Marc-Andre Stegen
Marc-Andre Stegen

ក្នុងពេលបច្ចុប្បន្ន Barcelona កំពុងតែស្វះស្វែងខ្លាំងមែនទែន ដើម្បីស្វែងរកអ្នកចាំទីថ្មី ដែលគ្មានតម្លៃខ្លួនម្នាក់មកជំនួសកន្លែងរបស់ Stegen ដែលកំពុងទំនេរ ហើយថ្មីៗនេះមានព័ត៌មានពីក្រៅស្រុកថា មានអ្នកចាំទី ២ នាក់ ដែលបើកចិត្តចង់ផ្លាស់មកកាន់ទីនេះ ក្នុងនោះមានអតីតអ្នកចាំទីរបស់ពួកគេគឺលោក Claudio Bravo និងអតីតអ្នកចាំទី Real Madrid កីឡាករ Keylor Navas។

ទោះបីជាយ៉ាងណាក៏ដោយ Barcelona នៅក្នុងខណៈពេលនេះ គឺបានសម្លឹងឃើញបេក្ខភាពមកជំនួស Stegen ហើយ ដោយតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ពួកគេបានទាក់ទងទៅភ្នាក់ងាររបស់កីឡាករ Wojciech Szczesny ដើម្បីពិភាក្សាអំពីលទ្ធភាពផ្ទេរយករូបគេមកកាន់ទឹកដី Camp Nou។

ប្រភពដដែលបានបន្ថែមថា Szczesny ទើបតែបានប្រកាសព្យួរស្រោមដៃពីអាជីពជាកីឡាករបាល់ទាត់កាលពីរដូវក្តៅនេះទេ ប៉ុន្តែ Barca ហាក់មានការចាប់អារម្មណ៍លើអ្នកចាំទីសញ្ជាតិ ប៉ូឡូញ វ័យ ៣៤ ឆ្នាំរូបនេះ ហើយពួកគេចង់បើកការចរចា ដើម្បីស្វែងយល់ឱ្យបានច្បាស់ ថាតើ Szczesny មានបំណងចង់វិលមកបាល់ទាត់វិញ និងចូលរួមជាមួយពួកគេដែរឬទេ។

លោក Wojciech Szczesny
លោក Wojciech Szczesny

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T