បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងក្លិប Barcelona កីឡាករ Lamine Yamal បានលើកឡើង រូបគេពេញចិត្តដែលខ្លួនត្រូវបានគេយកប្រៀបធៀបជាមួយ Lionel Messi ប៉ុន្តែ គេគ្មានថ្ងៃឈានដល់កម្រិតរបស់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មួយរយៈចុងក្រោយ ក្នុងវ័យ ១៧ឆ្នាំ កិត្តិនាមរបស់ Lamine Yamal បានផុះឡើងខ្លាំងមែនទែន ចាប់តាំងពីរូបគេត្រូវបានតម្លើងមកកាន់ក្រុមឈុតធំ Barcelona កាលពីឆ្នាំ ២០២៣ ជាពិសេសក្នុងព្រឹត្តិការណ៍ EURO 2024 បញ្ចប់ទៅថ្មីៗនេះ ក្នុងនោះគេបានរួមចំណែកជួយ អេស្ប៉ាញ ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមួយនេះ និង ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Yamal បាននិយាយថា៖
ខ្ញុំចូលចិត្តចំពោះការប្រៀនធៀបជាមួយកីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ Lionel Messi ប៉ុន្តែ ខ្ញុំចង់ក្លាយជា Lamine Yamal ព្រោះ វាមិនអាចទៅរួចនោះទេក្នុងការឈានដល់កម្រិតរបស់ Messi។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីសរសេរសាច់រឿងរបស់ខ្ញុំនៅ Barcelona៕

ប្រភព៖ Fabrizio Romano