បរទេស៖ អតីតគ្រូបង្វឹករបស់ Real Madrid លោក Jose Mourinho បានបង្ហាញការកោតសរសើរជាខ្លាំងលើខ្សែប្រយុទ្ធវ័យក្មេង Arda Guler ហើយលោកបានដាក់ក្តីជឿជាក់ថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិ តួកគី វ័យ ១៩ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ប្រចាំប្រវត្តិសាស្ត្ររបស់ក្រុមអធិរាជស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដកស្រង់ពាក្យសម្តីដើមពីសារព័ត៌មានបរទេស លោក Jose ដែលបច្ចុប្បន្នកំពុងដឹកនាំនៅក្លិប Fenerbahce បានមានប្រសាសន៍ពី Guler យ៉ាងដូច្នេះថា៖
អត្តចរិតគឺពិតជាសំខាន់ខ្លាំងណាស់ចំពោះកីឡាករដែលលេងនៅ Real Madrid ហើយ Arda Guler គឺបានបង្ហាញនូវលក្ខណៈសម្បត្តិ និងគុណភាពយ៉ាងអស្ចារ្យ។ Carlo Ancelotti គឺជាគ្រូបង្វឹកដ៏អស្ចារ្យ ដែលគួររៀនសូត្រតាម។ Arda គឺកំពុងតែឆ្ពោះទៅមុខ ជាមួយនឹងអនាគតយ៉ាងអស្ចារ្យ។
គួរបញ្ជាក់ថា Arda Guler ត្រូវបាន Real Madrid ចុះកុងត្រាយកបានពីក្រុម Fenerbahce កាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅ ហើយរូបគេបានដាក់ប៊ិចចុះកុងត្រាដល់ឆ្នាំ ២០២៩ ក្នុងការស្នាក់នៅទឹកដី Santiago Bernabeu៕

ប្រភព៖ Sportskeeda