អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស លោក Alan Shearer បានលើកឡើងថា លោកពិតជាតឹងចិត្តណាស់ពេលដែលទស្សនាការលេងមួយរយៈចុងក្រោយនេះរបស់ កីឡាករ Casemiro។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ គុណផលលេងរបស់ Casemiro ហាក់ធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសការបង្ហាញខ្លួនចុងក្រោយរបស់គេទល់នឹង Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅនេះតែម្តង ទទួលបានពាក្យរិះគន់ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ និង ទទូចឲ្យក្លិបលក់រូបគេចេញទៀតផង។

ទាក់ទងនឹងរឿងខាងលើ លោក Shearer បាននិយាយថា៖
ខ្ញុំមិនចូលចិត្តពេលដែលឃើញកីឡាករអស្ចារ្យម្នាក់បរាជ័យនៅលើទីលាន ជាពិសេស អ្វីដែលគាត់ធ្លាប់ទទួលបាននៅក្នុងអាជីព។ វាពិតជាតឹងចិត្ត ទើសភ្នែកណាស់ ពេលដែលឃើញគាត់បង្កកំហុសបែបនេះ ពីព្រោះក្នុងអាជីពបាល់ទាត់របស់គាត់នាពេលកន្លងមក គាត់ជាកីឡាករដ៏ល្អដែលលេងឲ្យក្រុមដ៏អស្ចារ្យ៕

ប្រភព៖ Metro