កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងបច្ចុប្បន្នជាម្ចាស់ផលិតកម្ម ODD ATELIER គឺជាតារាចម្រៀងដ៏ល្បីល្បាញនិងមានឥទ្ធិពលធំសម្បើមមួយក្នុងវិស័យចម្រៀង មិនថានៅកូរ៉េខាងត្បូងឬទូទាំងពិភពលោកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាងមានអ្នកគាំទ្រជាច្រើននាក់ចាំតាមដានសកម្មភាពប្រចាំថ្ងៃទាំងនៅលើឆាកនិងក្រោយឆាក ហើយបើនិយាយពីគណនីបណ្ដាញសង្គម Instagram របស់នាងវិញមានអ្នកចុចតាមដានដល់ទៅ ៨៥.២ លាននាក់បើគិតមកដល់ថ្ងៃទី៥ខែកញ្ញានេះ។
ថ្មីៗនេះនាងក៏ទើបតែបង្ហោះរូបភាពខ្លួនឯងក្នុងឈុតអាវយឺតពណ៌ស ខោស្បែកពណ៌ក្រហម និងស្បែកជើងប៊ូតពណ៌ក្រហមដិតវែងដូចគ្នា ជាមួយនឹងខ្សែក្រវាត់ក្រហមធំៗដ៏លេចធ្លោ ដែលសំខាន់នោះនាងបានពាក់មួកកាតឹបពណ៌ក្រហមគូជាមួយនឹងកន្សែងគ្របក្បាលភ្លឺផ្លេកពណ៌ក្រហម។ នៅក្នុងរូបថតនេះ នាងបានកាច់ស្តាយ៍យ៉ាងឡូយឆាយ។
យ៉ាងណាមិញ បើនិយាយពីរឿងចំណូលពីការបង្ហោះរូបភាពក្នុង Instagram ម្ដងៗគឺ Jennie ត្រូវបានខាង Hopper HQ គុណគូថានាងអាចរកចំណូលបានដល់ជាង ៧០០០០០ ដុល្លារក្នុងការបង្ហោះរូបម្ដងៗ ហើយបើសិនជាខាងក្រុមហ៊ុនចង់ឲ្យ Jennie បង្ហាញម៉ូតផលិតផលរបស់ខ្លួននិងបង្ហោះជារូបភាពក្នុងនោះទៀតគឺត្រូវ បង់ប្រាក់ជាង ៥២០០០០០ដុល្លារឯណោះ៕
ប្រភព៖ allkpop