បរទេស៖ ខ្សែបម្រើរបស់ Manchester United កីឡាករ Casemiro ត្រូវបានគេរាយការណ៍ថា កំពុងតែពិភាក្សា អំពីការចាកចេញពីទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានភាពរបស់ Casemiro ហាក់កាន់តែអាក្រក់ឡើង បន្ទាប់ពីរូបគេធ្វេសប្រហែសធ្វើឱ្យ Man UTD របូតគ្រាប់បាល់ ២ នៅក្នុងការប្រកួត ដែលក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើងក្រុម Liverpool ៣-០ កាលពីយប់ថ្ងៃ អាទិត្យ ទី ១ កន្លងទៅ។
យ៉ាងណាមិញ បន្ទាប់ពីការប្រកួតនេះ ធ្វើឱ្យ Casemiro ឥឡូវនេះ កំពុងតែផ្សារភ្ជាប់ក្នុងការចាកចេញពី Man UTD ហើយទន្ទឹមនឹងនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Futbol Arena បានឱ្យដឹងថា ក្លិប Galatasaray នៃលីគកំពូល តួកគី កំពុងតែចាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិ ប្រេស៊ីល វ័យ ៣២ ឆ្នាំរូបនេះ៕
ប្រភព៖ Sportbible