អង់គ្លេស៖ អតីតខ្សែបម្រើក្លិប Manchester United លោក Owen Hargreaves បានលើកឡើងចំៗថា លោកពេញចិត្តប្រភេទកីឡាករដូចជា Joshua Zirkzee ប៉ុន្តែរូបគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយឲ្យក្រុមបិសាចក្រហមក្នុងការឈ្នះពានរង្វាន់បានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Zirkzee ត្រូវបាន Man UTD ទិញយកមកពី Bologna នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្នុងតម្លៃ ៣៦លានផោន និង ដើមរដូវកាលនេះគេរួមចំណែករកបានមួយគ្រាប់ជូនក្រុមផងដែរ។

យ៉ាងណាក៏ដោយ ទាក់ទងនឹងរឿងខាងលើ លោក Owen Hargreaves បាននិយាយថា៖
ខ្ញុំចូលចិត្តគាត់ ប៉ុន្តែ គាត់មិនមែនជាប្រភេទខ្សែប្រយុទ្ធសម្លាប់ដូចជា Erling Haaland នោះទេ គាត់នឹងមិនអាចស្វែងរក ៤០គ្រាប់ ជូនក្រុមបានឡើយ។ នៅក្នុងក្រុម គាត់ជាកីឡាករល្អម្នាក់ ប៉ុន្តែ ប្រសិនបើអ្នកចង់ឈ្នះពាន អ្នកត្រូវការកីឡាករដែលមានកម្រិតលើសនេះ។ ក្រឡេកទៅមើល Haaland មើល គេជាមនុស្សយន្តក្នុងការស្វែងរកគ្រាប់បាល់៕

ប្រភព៖ metro