កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តអ្នកតាមដានរឿងភាគកូរ៉េប្រាកដជាស្គាល់រឿង "Boys Over Flower"ឬបកប្រែចំណងជើងជាភាសាខ្មែរថា "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" ហើយដែលបានចាក់ផ្សាយកាលពីឆ្នាំ២០០៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងនេះនិយាយពីស្នេហារវាងតួឯកស្រី គីមចាន់ឌី ដែលត្រូវតួប្រុសជាកូនអ្នកអភិជនពីរនាក់តាមស្រលាញ់គឺ គូ ជុងព្យូ (សម្ដែងដោយ Lee Minho) និង យូន ជីហូ (សម្ដែងដោយ Kim Hyun Joong) ដែលជាមិត្តភក្តិក្នុងក្រុមជាមួយគ្នា យ៉ាងណាមិញទោះកន្លងផុតទៅ១៥ឆ្នាំហើយ តែសាច់រឿងនេះនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រហើយតួប្រុសទាំងបួនរូប រួមមាន Lee Minho, Kim Hyun Joong,Kim Bum និង Kim Joon ។
យ៉ាងណាមិញ ថ្មីៗនេះ Kim Bum បានបង្ហោះរូបខ្លួនឯងថតជាមួយនឹង Lee Minho ដែលជាតួសម្ដែងរួមគ្នាក្នុងរឿងនេះ ជាមួយនឹងតារាប្រុសពីររូបផ្សេងទៀតគឺ Woo Doo Han និង Jung Ill Woo ដោយបានសរសេរសារលេងសើចថា នេះគឺជាក្រុម F4 សម័យថ្មី៕
ប្រភព៖ koreaboo