អង់គ្លេស៖ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និង Manchester United លោក Phil Jones បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយក្នុងវ័យ ៣២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Jones បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាថ្នាលយុវជនរបស់ក្លិប Ribble Wanderers និង Blackburn Rovers មុនតម្លើងមកកាន់ក្រុមឈុតធំរបស់ Blackburn នៅក្នុងឆ្នាំ ២០០៩ និង ត្រូវបាន Man UTD ចុះហត្ថលេខាយកបាននៅក្នុងឆ្នាំ ២០១១ លេងរហូតដល់ឆ្នាំ ២០២៣ ជាទីកន្លែងរូបគេបានកសាងភាពល្បីល្បាញ និង ធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់មួយចំនួនដូចជា Premier League, FA Cup, Europa League និង Community Shield ២លើក។

ជាមួយនឹងការប្រកាសចូលនិវ្តន៍ពីបាល់ទាត់ Jones បាននិយាយថា៖
អាជីពរបស់ខ្ញុំបានបញ្ចប់លឿនជាងអ្វីដែលខ្ញុំចង់។ វាពិតជាសោកស្តាយប៉ុន្តែខ្ញុំទើបតែរៀនចប់វគ្គគ្រូបង្វឹកសញ្ញាប័ត្រ A License និង បានធ្វើការជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ដែលជាបទពិសោធន៍ដ៏ល្អមួយ។ ខ្ញុំចង់ធ្វើការប្រកួតប្រជែងក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុមវិញម្តង៕

ប្រភព៖ Metro