អាមេរិក៖ អ្នកគាំទ្រមានការសង្ស័យថា តារាចម្រៀងផបអាមេរិកដ៏ល្បីឈ្មោះគឺ Selena Gomez អាចនឹងភ្ជាប់ពាក្យជាមួយនឹងផលិតករលោក Benny Blanco ដែលជាគូស្នេហ៍រួចមកហើយ។ កាលពីយប់ថ្ងៃទី៨ខែសីហាកន្លងទៅនេះ Selena បានបង្ហោះរូបភាពស្និទ្ធស្នាលជាច្រើនរវាងនាង និងលោក Benny ជាគូស្នេហ៍ ដែលសុទ្ធតែរូបថតបង្ហាញភាពផ្អែមល្ហែម ពោរពេញដោយស្នាមញញិម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តែអ្នកគាំទ្រសង្កេតឃើញថារូបថតមួយគឺខុសប្លែកពីគេ ដោយក្នុងនោះ Selena បានស្លៀករ៉ូបពណ៌ប្រាក់ចាំងភ្លឺផ្លេកនៅក្នុងបន្ទប់ទឹក ឈរបែរមុខមកកាំមេរ៉ាដោយមានលោក Benny Blanco បែរខ្នងដាក់ ហើយមាន Emoji រូបបេះដូងបាំងលើម្រាមដៃនាងខាងឆ្វេងរបស់នាង ដែលគេសង្ស័យថាជាចិញ្ចៀនភ្ជាប់ពាក្យ។

មិនអស់ត្រឹមប៉ុននេះទេ យោងតាមប្រភពពី Deuxmoi បានទម្លាយថា Selena និងមិត្តប្រុសបានភ្ជាប់ពាក្យរួចហើយពិតមែន នៅឯឆ្នេរខ្សាច់មួយ ដោយមានការចួបជុំពីបណ្ដាមិត្តភក្តិរបស់នាង។ យ៉ាងណាមិញ យើងពុំអាចនិយាយថាវាជាការពិតឬមិនពិតនោះឡើយ ដោយនេះគ្រាន់តែជាការសង្ស័យ រង់ចាំសាមីខ្លួនចេញមកបកស្រាយ៕



ប្រភព៖ pagesix