បរទេស៖ វីរបុរសរបស់ Barcelona លោក Ronaldinho បានបដិសេធមិនជ្រើសរើសអតីតមិត្តរួមក្រុម Lionel Messi ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) នោះទេ ដោយសារតែលោកយល់ថា មានអតីតកីឡាករ ៣ នាក់ផ្សេងទៀត ដែលសុទ្ធតែល្អបំផុតក្នុងលោកផងដែរ ក្នុងនោះមាន Diego Maradona, Pele និង Ronaldo Nazario។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បាល់ទាត់នៅក្នុងរជ្ជកាលបច្ចុប្បន្ន អ្នកគាំទ្រភាគច្រើនសុទ្ធតែបានលើកឡើងថា Messi គឺ GOAT ដោយសារតែគាត់ធ្លាប់បានសាងស្នាដៃជាច្រើន ទាំងលក្ខណៈបុគ្គលខ្លួនឯងផង ជាមួយក្លិបផង និងជម្រើសជាតិផង ខណៈកាលពីឆ្នាំ ២០២២ កន្លងទៅ គាត់ទើបតែបានជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Ronaldinho គឺមិនបានឯកភាពចំពោះការលើកឡើងបែបនេះនោះទេ ក្នុងលោកបានមានប្រសាសន៍ពីខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យប្រាប់ទៅកាន់សារព័ត៌មាន Marca កាលពីឆ្នាំ ២០១៩ យ៉ាងដូច្នេះថា៖
ខ្ញុំគឺមានការសាទរចំពោះ Messi ដែលគាត់បានឈ្នះពាន Ballon d'Or. ពួកយើងក៏ជាមិត្តភក្តិនឹងគ្នាផងដែរ អំឡុងពេលពួកយើងលេងនៅ Barcelona ជាមួយគ្នា។ ប៉ុន្តែខ្ញុំមិនចូលចិត្តប្រៀបធៀបនោះទេ ហើយខ្ញុំក៏ពិបាកនឹងហារមាត់និយាយផងដែរ ថាគាត់ជាកីឡាករល្អបំផុតគ្រប់ពេលវេលា។ មាន Maradona, Pele, Ronaldo... វាពិតជាពិបាកនិយាយណាស់ ថា Messi គឺល្អដាច់គេនៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំគ្រាន់តែអាចនិយាយបានថា គាត់គឺល្អបំផុតនៅក្នុងរជ្ជកាលរបស់គាត់៕

ប្រភព៖ Sportskeeda