បរទេស៖ ទីបំផុតអ្នកចាំទីដៃស្អិតសញ្ជាតិ អេស្ប៉ាញ David de Gea រកបានក្លិបថ្មីលេងហើយ បន្ទាប់ពីគាត់មិនមានក្លិបលេងអស់រយៈពេលមួយរដូវកាលចាប់តាំងពីចាកចេញពី Manchester United កាលពីរដូវក្តៅឆ្នាំ ២០២៣ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Fiorentina នៃលីគ Serie A របស់ អ៊ីតាលី បានព្រមព្រៀងក្នុងការចុះកុងត្រាយក De Gea នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួនហើយ។
ប្រភពដដែលបានបន្ថែមថា De Gea បានព្រមព្រៀងចុះកុងត្រាជាមួយ Fiorentina រយៈពេល ១ រដូវកាល ពោលគឺដល់ដំណាច់រដូវកាល ២០២៤-២០២៥ និងអមជាមួយជម្រើសបន្តកុងត្រាថ្មីរយៈពេល ១ រដូវកាលទៀត៕
ប្រភព៖ Fabrizio Romano