អឺរ៉ុប៖ អតីតខ្សែការពារក្លិប Real Madrid កីឡាករ Sergio Ramos បានបង្ហាះសារយ៉ាងមានអត្ថន័យទៅកាន់ ដៃគូដៃកង់ Pepe បន្ទាប់ពីរូបគេបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ចាប់ពីពេលនេះតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Pepe ត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ឆ្នើមម្នាក់ នៅក្នុងសម័យបាល់ទាត់សតវត្សន៍ទី ២១ នេះ ក្នុងនោះគាត់ធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា Martimo, Real Madrid, Besiktas និង Porto ហើយ ជារួមអតីតវីរបុរសរបស់ Real Madrid រូបនេះ គឺធ្លាប់បានឈ្នះពានជាច្រើននៅក្នុងអាជីព ពោលគឺដល់ទៅ ៣៧ ពានឯណោះ ដោយគិតសរុបទាំងនៅក្លិប និងជម្រើសជាតិ។

ទាក់ទងនឹងរឿងខាងលើ Ramos បាននិយាយថា៖
អ្នកជាអ្នកចម្បាំងពិតប្រាកដ។ ពួកយើងបានឈ្នះការប្រកួត និង ពានរង្វាន់ជាច្រើនជាមួយគ្នា។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានលេងជាដៃគូជាមួយអ្នក។ ខ្ញុំសូមជូនពរអ្នកសំណាងល្អ មិត្តភក្តិ៕

ប្រភព៖ sportskeeda