បរទេស៖ បេក្ខភាពប្រធានក្លិបរបស់ Barcelona លោក Victor Font បានទម្លាយថា ក្លិបរហស្សនាមអ្នកមានបុណ្យ គឺគ្មានលុយគ្រប់គ្រាន់ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Nico Williams ពី Athletic Bilbao នៅរដូវក្តៅនេះនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ដ្បិតបច្ចុប្បន្ន Barcelona កំពុងតែជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែពួកគេហាក់មានមហិច្ចតាធំមែនទែន ក្នុងការតាមប្រមាញ់យកកីឡាករឆ្នើមៗដូចជា Nico Williams និង Dani Olmo របស់ RB Leipzig ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ Barcelona ហាក់មានដំណឹងល្អថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Olmo ហើយ គ្រប់យ៉ាងនៅសល់តែការចរចាជាមួយក្លិបប៉ុណ្ណោះ ប៉ុន្តែបើយើងក្រឡេកមកមើលទំនាក់ទំនងជាមួយ Williams វិញ នៅក្នុងពេលនេះហាក់រៀងមានភាពស្ងប់ស្ងាត់បន្តិច បន្ទាប់ពីការចរចាមួយរយៈមុនមិនទាន់ទទួលបានជោគជ័យ។

ទាក់ទងនឹងរឿងខាងលើ, លោក Victor Font បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំជូនពរឱ្យ Barcelona ចុះកុងត្រាយកបាន Nico Williams តាមអ្វីដែលក្លិបចង់បាន។ ប្រធានក្លិបលោក Joan Laporta បាននិយាយថា វាគឺអាចទៅរួច ប៉ុន្តែមែនទែនទៅវាគឺមិនពិតនោះទេ។ ថ្ងៃនេះ វាគឺមិនអាចទៅរួចនោះទេ។ ពួកយើងសង្ឃឹមថា វាគឺនឹងអាចទៅរួចសម្រាប់ថ្ងៃស្អែក ឬក៏នៅថ្ងៃបន្ទាប់ទៀត ប៉ុន្តែនៅថ្ងៃនេះ វាគឺមិនអាចនោះទេ៕

ប្រភព៖ Sportskeeda