អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Louis Saha បានទទូចឲ្យ ក្រុមបិសាចក្រហមចុះហត្ថលេខានាំយក គោលដៅរបស់ Barcelona កីឡាករ Dani Olmo មករួមកក្រុមនៅក្នុងរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយបង្ហាញទម្រង់លេងលេចធ្លោ និង ជួយក្រុមអេស្ប៉ាញ ឈ្នះពានរង្វាន់ EURO គឺ Olmo ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនពីសំណាក់ក្លិបធំៗនៅតំបន់អឺរ៉ុប ជាពិសេស Barcelona តែម្តង ខណៈ និយាយពីកុងត្រារបស់គាត់នៅ RB Leipzig គឺ នៅមានសុពលភាពរហូតដល់ឆ្នាំ ២០២៧ ឯណោះ។

ទាក់ទងនឹងរឿងខាងលើ លោក Saha បាននិយាយថា៖
ខ្ញុំចង់ឃើញ Olmo លេងនៅ Man UTD។ គាត់មានថាមពលខ្លាំង និង តែងតែធ្វើការនៅលើទីលាន។ Man UTD ជា ក្រុមល្អបំផុតសម្រាប់គាត់ ពីព្រោះគាត់ជាប្រភេទកីឡាករដែលក្រុមកំពុងត្រូវការ។ គាត់មានភាពច្នៃប្រឌិត ហើយ វាពិតជាពិបាកណាស់ក្នុងការតាមបិទគាត់៕

ប្រភព៖ Sportskeeda