បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ Manchester United កីឡាករ Aaron Wan-Bissaka ត្រូវបានគេរាយការណ៍ថា កៀកនឹងផ្ទេរទៅកាន់ក្លិបញញួរយក្ស West Ham នៅរដូវក្តៅនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា ខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះត្រូវបាន Man UTD ចុះកុងត្រាពី Crystal Palace កាលពីឆ្នាំ ២០១៩ កន្លងទៅក្នុងតម្លៃ ៥០ លានផោន ឬប្រមាណជា (៦៤ លានដុល្លារអាមេរិក) ហើយក្នុងការប្រកបអាជីពនៅទឹកដី Old Trafford រយៈពេល ៥ ឆ្នាំមកនេះ Wan-Bissaka បង្ហាញខ្លួនបានចំនួន ១៩០ ដង ក្នុងនោះគេរកគ្រាប់បាល់បាន ២ គ្រាប់ និង assist បាន ១៣ លើក និងបានជួយឱ្យក្រុមបិសាចក្រហមឈ្នះពាន FA Cup និង League Cup មួយសម័យកាលផងដែរ។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Jack Rosser បានឱ្យដឹងថា Man UTD គ្រោងនឹងយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរតម្លៃច្រើនជាង ១០ លានផោន ឬប្រមាណជា (១២.៨ លានដុល្លារអាមេរិក) ពីក្រុមញញួរយក្ស West Ham៕
ប្រភព៖ Sportskeeda