បរទេស៖ ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ជម្រើសជាតិ អេស្ប៉ាញ និង Bilbao កីឡាករ Nico Williams បានទម្លាយថា Neymar Jr. ដែលជាខ្សែប្រយុទ្ធរបស់ Al-Hilal គឺជានិមិត្តរូបរបស់គេ ហើយគេបានរៀនញាក់បាល់តាមតារាសញ្ជាតិ ប្រេស៊ីល រូបនេះតាំងពីក្មេងមកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាក់ទងនឹងរឿងខាងលើ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ បាននិយាយក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro ២០២៤ យ៉ាងដូច្នេះថា៖
Neymar គឺជាអ្នកបំផុតគំនិត និងជានិមិត្តរូបរបស់ខ្ញុំ។ ខ្ញុំតែងតែទស្សនាការប្រកួតរបស់គាត់តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ ហើយខ្ញុំតែងតែព្យាយាមរៀនញាក់បាល់តាមគាត់៕
គួរបញ្ជាក់ថា Nico Williams ក្រោយជួយឱ្យ អេស្ប៉ាញ ឈ្នះពាន Euro ២០២៤ រួច រូបគេកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗនៅតំបន់ អឺរ៉ុប ច្រើនមែនទែន ប៉ុន្តែនៅក្នុងខណៈពេលនេះ រូបគេហាក់មានភាគរយខ្ពស់ជាងគេក្នុងការផ្លាស់ទៅកាន់ Barcelona ដែលជាអតីតទ្រនំចាស់របស់ Neymar។

Nico Williams about him doing Neymar’s celebration:
— Sh (@Sha92fc) July 15, 2024
“Neymar is an Inspiration and an Idol to me, I always watched him as a kid and tried to dribble like him” ❤️ https://t.co/zHOb9eEy0A pic.twitter.com/JeOOTqVdIk
បកប្រែ និងកែសម្រួលអត្ថបទ៖ Keylatop