អាហ្សង់ទីន៖ ខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Rodrigo De Paul បានលើកឡើង រូបភាពរបស់ Lionel Messi អង្គុយស្រក់ទឹកភ្នែកនៅលើកៅអីបំរុង បានជម្រុញទឹកចិត្តក្រុមកាន់តែខ្លាំងក្នុងការប្រជែងយកពានរង្វាន់ Copa America 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាហ្សង់ទីន បានគ្រងជើងឯកពានរង្វាន់ Copa America ជាលើកទី ១៦ ក្នុងប្រវត្តិសាស្រ្តក្រោយយកឈ្នះ កូឡំប៊ី នៅវគ្គថែមម៉ោងក្នុងលទ្ធផល ១ទល់នឹង០ ខណៈ និយាយពី Messi វិញ គេលេងបានតែ ៦៦នាទី ប៉ុណ្ណោះ ក៏ត្រូវប្តូរចេញ ដោយសាររបួស និង បានស្រក់ទឹកភ្នែកជាខ្លាំងដែលមិនបានជួយក្រុមដល់ចប់ការប្រកួត។

ទាក់ទងនឹងរឿងខាងលើ De Paul បាននិយាយថា៖
នៅពេលដែល Messi ប្តូរចេញ គ្រប់គ្នាក្រឡេកមើលគាត់នៅលើអេក្រង់ធំ ហើយ គាត់កំពុងយំ។ ពួកយើងឃើញផ្ទាល់ភ្នែកនៅលើទីលាន និង បាននិយាយថា យើងនឹងឈ្នះពានមួយនេះដើម្បីគាត់៕

ប្រភព៖ Sportskeeda