បរទេស៖ វីរបុរសរបស់ Chelsea លោក Frank Leboeuf បានផ្តល់ដំបូន្មានឱ្យខ្សែប្រយុទ្ធកំពុងឡើងជើង Nico Williams ថារូបគេគួរតែចាប់ឱកាសលេងនៅ អេស្ប៉ាញ ហើយគួរជៀសវៀងការផ្លាស់ទៅលេងឱ្យ Chelsea នៅរដូវក្តៅនេះ ដោយសារនៅទីនោះ ពួកគេគឺមិនមានកៅអីលេងពាន អឺរ៉ុបនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Nico Williams ដែលបច្ចុប្បន្នមានវ័យទើបតែ ២១ ឆ្នាំ រូបគេកំពុងធ្វើឱ្យក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីខ្សែប្រយុទ្ធរបស់ Bilbao រូបនេះ បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ នៅពាន Euro ២០២៤ ជាពិសេសគឺ Barcelona ហើយចុងក្រោយនេះក៏មាន Chelsea មួយទៀតផងដែរ។

យ៉ាងណាក៏ដោយ ជុំវិញដំណឹងដែលលេចឮ Chelsea ចាប់អារម្មណ៍លើ Williams បែបនេះ លោក Frank Leboeuf បានមានប្រសាសន៍ប្រាប់ទៅកាន BoyleSports យ៉ាងដូច្នេះថា៖
Nico Williams នឹងក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ Chelsea ប៉ុន្តែតើអ្នកគិតថាគាត់គួរផ្លាស់ទៅ Chelsea ទេ? ពួកគេមិនមានកៅអីលេងពាន Champions League ទេ។ ខ្ញុំយល់ស្របបើគាត់នៅ LaLiga ព្រោះថាគាត់បានធ្វើរឿងដ៏អស្ចារ្យជាមួយ Bilbao គ្រប់រដូវកាល។ វាជាផ្លូវដើររបស់គាត់ តែប្រសិនបើខ្ញុំជា Williams ខ្ញុំនឹងមិនទៅ Chelsea នោះទេ៕

ប្រភព៖ Sportbible