គ្រូធំអេស្ប៉ាញ បានសរសើរពីចំណុចពិសេសរបស់ អង់គ្លេស បែបនេះ មុនប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន EURO 2024

//s9.kh1.co/0f/0f0d92b0a198eb0cf99bdfc4de4c8c63f09d6123.jpg
កីទ្បា

 ១១-កក្កដា-២០២៤ ៤ល្ងាច · ៣ ខែមុន

គ្រូធំអេស្ប៉ាញ បានសរសើរពីចំណុចពិសេសរបស់ អង់គ្លេស បែបនេះ មុនប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន EURO 2024

អឺរ៉ុប៖ គ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បានលើកឡើងថា វានឹងក្លាយជាការប្រកួតដ៏តឹងតែងបំផុត សម្រាប់ជំនួបទល់នឹង ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស

ជាការពិតណាស់ នៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះ វានឹងក្លាយទៅជាជំនួបដ៏អស្ចារ្យដណ្តើមពានរង្វាន់ EURO 2024 រវាង អង់គ្លេស និង អេស្ប៉ាញ ខណៈ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ អេស្ប៉ាញ បានទម្លាក់ បារាំង ក្នុងលទ្ធផល ២ទល់នឹង១ រីឯ អង់គ្លេស បានយកឈ្នះ ហូល្លង់ ក្នុងលទ្ធផល ២ទល់នឹង១ ដូចគ្នា។

មុនប៉ះគ្នាថ្ងៃអាទិត្យ លោក De la Fuante បាននិយាយពីក្រុមអង់គ្លេសយ៉ាងដូច្នេះថា៖

អង់គ្លេស ជា ក្រុមពោរពេញដោយថាមពល និងកីឡាករសម្បូរទៅដោយបទពិសោធន៍។ វានឹងក្លាយជាការប្រកួតដ៏តឹងតែង និង ស្វិតស្វាញ បំផុត៕

លោក Luis de la Fuante
លោក Luis de la Fuante
លោក Luis de la Fuante

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T