អ៊េមហួស! នាទី ៨០ ប្តូរចូលដំណាលគ្នា នាទី ៩០ Palmer បញ្ជូនឱ្យ Watkins ស៊ុតមួយគ្រាប់ ជួយឱ្យ អង់គ្លេស ឈ្នះ ហូល្លង់ ២-១(មានវីដេអូ)

//s9.kh1.co/af/afb977e57790c969652580f3cc0876b9dfb4765a.jpg
កីទ្បា

 ១១-កក្កដា-២០២៤ ២ល្ងាច · ៣ ខែមុន

នាទី ៨០ ប្តូរចូលដំណាលគ្នា នាទី ៩០ Palmer បញ្ជូនឱ្យ Watkins ស៊ុតមួយគ្រាប់ ជួយឱ្យ អង់គ្លេស ឈ្នះ ហូល្លង់ ២-១

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៤ នេះ ក្រុមជម្រើសជាតិ អង់គ្លេស បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ ហូល្លង់ នៅកីឡដ្ឋាន Signal Iduna Park នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Euro ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើគឺពិតជាតឹងតែងមែនទែន ប៉ុន្តែជារួមខាងក្រុម អង់គ្លេស គឺធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិ ហូល្លង់ ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មែនទែនទៅខាងក្រុម ហូល្លង់ ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Xavi Simons នៅនាទីទី ៧ ប៉ុន្តែក្រោយមកខាងក្រុម អង់គ្លេស ក៏រកបានគ្រាប់បាល់ ២ គ្រាប់វាយបកមកវិញ ដែលគ្រាប់ទី ១ រកបានដោយ Harry Kane នៅនាទីទី ១៨ (P) និងគ្រាប់ទី ២ ដែលជាគ្រាប់ជ័យជម្នះ រកបានតាមរយៈការបញ្ជូនយ៉ាងល្អពី Cole Palmer ទៅឱ្យ Ollie Watkins ស៊ុតបញ្ចូលទីនៅនាទីទី ៩០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ ក្រុម អង់គ្លេស បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Euro ២០២៤ ហើយ ដោយពួកគេនឹងត្រូវជួបក្រុមជម្រើសជាតិ អេស្ប៉ាញ នៅថ្ងៃទី ១៥ ខែ កក្កដា ខាងមុខ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T