បរទេស៖ ខ្សែប្រយុទ្ធ Olivier Giroud បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជ្រើសជាតិហើយ ក្រោយក្រុមមាន់គក បារាំង ធ្លាក់ចេញពីពានរង្វាន់ Euro ២០២៤ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមគោជល់ អេស្ប៉ាញ កាលពីយប់ថ្ងៃទី ៩ ខែ កក្កដា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Giroud ដែលបច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ បារាំង មួយរូប ក្នុងនោះគាត់បង្ហាញខ្លួនបានចំនួន ១៣៧ ប្រកួត និងរកគ្រាប់បាល់បាន ៥៧ គ្រាប់គ្រប់កម្មវិធី ហើយគាត់ក៏ជាកីឡាករម្នាក់ ដែលបានរួមចំណែកយ៉ាងធំធេងជួយឱ្យ បារាំង ឈ្នះពាន World Cup កាលពីឆ្នាំ ២០១៨ ផងដែរ។

គួរបញ្ជាក់ថា Giroud គាត់នឹងបន្តលេងជាមួយក្លិបអាជីពបន្តទៀត ហើយនៅរដូវកាលថ្មីនេះ គាត់នឹងទៅចូលរួមជាមួយក្លិប Los Angeles នៃលីគ MLS របស់ សហរដ្ឋអាមេរិក បន្ទាប់ពីចាកចេញពីទ្រនំចាស់ AC Milan៕

ប្រភព៖ Fabrizio Romano