ឪពុករបស់ Lamine Yamal បង្ហាញពីអារម្មណ៍មោទកភាពបែបនេះចំពោះកូនប្រុសរបស់ខ្លួន ក្រោយអេស្ប៉ាញឈ្នះយប់មិញ

//s9.kh1.co/a6/a6d3ff868ea32a3f2f54a8c21a5395e34149da2d.jpeg
កីទ្បា

 ១០-កក្កដា-២០២៤ ១២ល្ងាច · ១០ ថ្ងៃមុន

ឪពុករបស់ Lamine Yamal បង្ហាញពីអារម្មណ៍មោទកភាពបែបនេះចំពោះកូនប្រុសរបស់ខ្លួន ក្រោយអេស្ប៉ាញឈ្នះយប់មិញ

អេស្ប៉ាញ៖ លោក Mamadou ដែលជាឪពុករបស់ កីឡាករ Lamine Yamal បាននិយាយដោយមានមោទកភាពចំពោះកូនប្រុសរបស់ខ្លួន ដែលបានរួមចំណែកជួយអេស្ប៉ាញឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2024។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=820,q=100/7a/7aeb78b5925a7f7d6d212c3e93548b867814aa50.jpeg

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ អេស្ប៉ាញ នៅតែបង្ហាញគុណផលលេងបានល្អ ពោលអាចវាយបកយកឈ្នះ បារាំង ដែលបាននាំមុខមុនមួយគ្រាប់ ពីសំណាក់គ្រាប់បាល់របស់ Lamine Yamal និង Daniel Olmo ២គ្រាប់ភ្លាមៗ ត្រឹមរយៈពេល ៤នាទីក្នុងនាទីទី ២១ និង ២៥ រក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត ជួយឲ្យ អេស្ប៉ាញ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ EURO 2024។

https://s9.kh1.co/__image/w=650,h=650,q=100/84/84a13c5205bc5b75f1b027aedd784e22b9dcdc5c.jpeg

ក្រោយចប់ការប្រកួត លោក Mamadou ដែលជាឪពុករបស់ Lamine Yamal បាននិយាយថា៖

ក្នុងនាមជាឪពុក ខ្ញុំចង់និយាយពាក្យអរគុណទៅកាន់ Yamal។ អរគុណកូនប្រុស៕

ឪពុកកីឡាករ Lamine Yamal
https://s9.kh1.co/__image/w=650,h=813,q=100/8c/8c56946270bd89ae7615fa016e9415d79d6bcfc4.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T