អឺរ៉ុប៖ ខ្សែប្រយុទ្ធវ័យក្មេងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Lamine Yamal បានឆ្លើយតបទៅកាន់ រៀមច្បង Adrien Rabiot វិញហើយ បន្ទាប់ពី ក្រុមដែលមានរហ្ស័សនាម គោជល់ បានទម្លាក់ ក្រុមជម្រើសជាតិបារាំង ត្រឹមវគ្គ ៤ក្រុមចុងក្រោយ កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ អេស្ប៉ាញ នៅតែបង្ហាញគុណផលលេងបានល្អ ពោលអាចវាយបកយកឈ្នះ បារាំង ដែលបាននាំមុខមុនមួយគ្រាប់ ប៉ុន្តែ ភាពសប្បាយរីករាយមិនបានកើតឡើងយូរទេ បន្ទាប់ពី Lamine Yamal និង Daniel Olmo បានស៊ុតបញ្ចូលទីភ្លាមៗ ២គ្រាប់ ត្រឹមរយៈពេល ៤នាទីក្នុងនាទីទី ២១ និង ២៥ រក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត ជួយឲ្យ អេស្ប៉ាញ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ EURO 2024។

ក្នុងនោះផងដែរ មុនជំនួបខាងលើចាប់ផ្តើម ក៏មានការបោះសម្តីមួយចំនួនផងដែរ ពី Rabiot ទៅកាន់ Lamine Yamal ដោយរូបគេបាននិយាយថា៖
មែនទែនទៅ វាគឺជារឿងដ៏ពិបាកសម្រាប់គាត់ ក្នុងការលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ព្រឹត្តិការណ៍ដ៏ធំបែបនេះ។ ហើយបើចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងពាន Euro នេះ គាត់ត្រូវការធ្វើការឱ្យបានច្រើនជាងនេះបន្ថែមទៀត ជាងអ្វីដែលគាត់បានធ្វើក្នុងពេលកន្លងមក៕
យ៉ាងណាក៏ដោយ Lamine Yamal ក៏មិនបានឆ្លើយឆ្លងអ្វីនោះទេចំពោះការលើកឡើងមុនការប្រកួតខាងលើរបស់ Rabiot ពោលគេចាំបង្ហាញលើទីលានផ្ទាល់តែម្តង ជាក់ស្តែងក្រោយតែចប់ការប្រកួតភ្លាម តារាឆ្នើមរបស់ Barcelona ខាងលើ បានស្រែកដាក់ពីមុខកាមេរ៉ាយ៉ាងខ្លីថា៖
និយាយទៀតទៅ និយាយទៀតទៅ

ប្រភព៖ metro