បរទេស៖ នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៤ នេះក្រុមជម្រើសជាតិ អាហ្សង់ទីន បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ កាណាដា នៅកីឡដ្ឋាន MetLife ក្នុងប្រទេស សហរដ្ឋអាមេរិក នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ២០២៤ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម កាណាដា ក្នុងលទ្ធផល ២ ទល់នឹង ០។
ក្នុងនោះ ២ គ្រាប់របស់ អាហ្សង់ទីន គឺរកបានដោយ Julian Alvarez នៅនាទីទី ២២ និង Lionel Messi នៅនាទីទី ៥១។
គួរបញ្ជាក់ថា អាហ្សង់ទីន បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ហើយ ខណៈឥឡូវនេះពួកគេកំពុងរង់ចាំគូប្រកួតរវាងក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង កូឡុំប៊ី នៅថ្ងៃស្អែកទី ១១ ខែ កក្កដា សិន៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖