ជើងចាស់ Casillas ថាពីមុនជា Ronaldo តែបច្ចុប្បន្នតារាជំនាន់ក្រោយរូបនេះ គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងលោក

//s9.kh1.co/c2/c2a91ff032897bacbc06db9f25ad80822aaa68c2.jpg
កីទ្បា

 ០៩-កក្កដា-២០២៤ ៤ល្ងាច · ៣ ខែមុន

ជើងចាស់ Casillas ថាពីមុនជា Ronaldo តែបច្ចុប្បន្នតារាជំនាន់ក្រោយរូបនេះ គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងលោក

បរទេស៖ អតីតវីរបុរសរបស់ អេស្ប៉ាញ និង Real Madrid លោក Iker Casillas បានបង្ហាញទស្សនៈថា កីឡាករជំនាន់ក្រោយ Vinicius Jr. គឺជាខ្សែប្រយុទ្ធល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius Jr. និង Ronaldo 
Vinicius Jr. និង Ronaldo 

ជាការពិតណាស់ Ronaldo គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតម្នាក់នៅលើពិភពលោកយើងនេះ ហើយគាត់ក៏ជាវីរបុរសរបស់ Real Madrid ផងដែរ ចំណែក Vinicius វិញ បច្ចុប្បន្នកំពុងក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោរម្នាក់របស់ក្រុមអធិរាជស ហើយជានិច្ចជាកាលរូបគេតែងតែត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹង CR7 និងខ្សែប្រយុទ្ធកំពូលៗផ្សេងទៀត អំពីសមត្ថភាពនៅលើទីលាន និងល្បឿនដ៏លឿនរបស់រូបគេ។

Vinicius Jr. 
Vinicius Jr. 

ថ្មីៗនេះអតីតអ្នកចាំទីឆ្នើម Iker Casillas ត្រូវបានគេសួរនាំថា តើកីឡាកររូបណាដែលអ្នកគិតថាជាខ្សែប្រយុទ្ធល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន? ភ្លាមនោះបុរសវ័យ ៤៣ ឆ្នាំរូបនេះបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

កីឡាករល្អបំផុតក្នុងលោក? Vinicius, Ronaldo? ជានិច្ចជាកាលគឺជា Cristiano ប៉ុន្តែបច្ចុប្បន្នគឺជា Vinicius៕

លោក Iker Casillas
លោក Iker Casillas
លោក Iker Casillas

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T