ល្អប្លែកហ្មង! លោក Jose Mourinho ថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិមួយនេះធ្វើឲ្យលោកភ្ញាក់ផ្អើលខ្លាំងបំផុតនៅ EURO

//s9.kh1.co/de/dea85b9932b44a01d3f06666b94e916d731d667f.jpg
កីទ្បា

 ០៩-កក្កដា-២០២៤ ៣ល្ងាច · ៣ ខែមុន

លោក Jose Mourinho ថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិមួយនេះធ្វើឲ្យលោកភ្ញាក់ផ្អើលខ្លាំងនៅ EURO

អឺរ៉ុប៖ លោក Jose Mourinho បានសារភាពថា លោកពិតជាភ្ញាក់ផ្អើលមែនទែនចំពោះទម្រង់លេងរបស់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ EURO 2024 និង មើលឃើញថា បច្ចុប្បន្នពួកគេជាក្រុមល្អបំផុតប្រចាំព្រឹត្តិការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/53/53b588de40ab7cbd1f189a1de8bdfabbe6832ec8.png

ជាការពិតណាស់ មិនមែនតែលោក Mourinho នោះទេដែលគិតបែបនេះ ជឿជាក់ថាប្រិយមិត្តមួយធំក៏មានការភ្ញាក់ផ្អើលដែរចំពោះគុណផលលេងរបស់អេស្ប៉ាញ ពោល ពួកគេទើបតែបានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ និង ត្រៀមជួបជាមួយបារាំង នៅយប់នេះក្នុងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីស្វែងរកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EURO 2024។

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b1451e1887e7f12194517ba568fb2e3cafd397a.png

ទាក់ទងនឹងរឿងខាងលើ លោក Mourinho បាននិយាយថា៖

អេស្ប៉ាញ គឺ ជាក្រុមដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាងគេ តាមរបៀបដែលក្រុមមានការវិវឌ្ឍន៍ ព្រោះពួកគេជាក្រុមថ្មីមួយ។ សម្រាប់ខ្ញុំ ពេលនេះ អេស្ប៉ាញ ជា ក្រុមដែលលេងបានល្អជាងគេក្នុងព្រឹត្តិការណ៍ EURO 2024 នេះ៕

លោក Jose Mourinho
https://s9.kh1.co/__image/w=650,h=366,q=100/0c/0cf88de2729ae066a9ee6fbda8c0862aca752b66.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T