បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានចេញមុខជម្រះមន្ទិលសង្ស័យជុំវិញអានាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ថា គាត់គឺនឹងអាចនៅលេងបានដល់ World Cup ២០២៦ ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មុនពេល ព័រទុយហ្គាល់ ធ្លាក់ចេញពីពាន Euro ២០២៤ ត្រឹមវគ្គ ៨ ក្រុម Ronaldo គាត់បានបញ្ជាក់រួចហើយ ថាការលេងនៅពាន Euro លើកនេះ គឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់នៅក្នុងអាជីព ហើយស្របពេលដែលបច្ចុប្បន្នគាត់មានវ័យដល់ទៅ ៣៩ ឆ្នាំទៅហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសង្ស័យថា តើគាត់អាចនៅលេងបានដល់ World Cup ២០២៦ ទៀតឬក៏យ៉ាងណា។
យ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវមួយនេះ ទីបំផុត Ronaldo គាត់បានចេញមុខបញ្ជាក់ហើយ ដោយក្នុងនោះគាត់បានលើកឡើងយ៉ាងដូច្នេះថា៖
ខ្ញុំគិតថា ខ្ញុំនឹងអាចលេងបានឱ្យ ព័រទុយហ្គាល់ នៅក្នុងព្រឹត្តិការណ៍ World Cup ២០២៦៕
គួរបញ្ជាក់ថា បច្ចុប្បន្នខ្សែប្រយុទ្ធរបស់ Al-Nassr គឺមានវ័យ ៣៩ ឆ្នាំទៅហើយ ខណៈពាន World Cup គឺនៅសល់រយៈពេល ២ ឆ្នាំទៀត ដូច្នេះបើគាត់នៅលេងបានដល់ពេលនោះ នោះគាត់នឹងមានវ័យដល់ទៅ ៤១ ឆ្នាំឯណោះ៕

ប្រភព៖ ONE Football