ច្បាស់ការ! Bayern Munich បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករជម្រើសជាតិ ព័រទុយហ្គាល់រូបនេះហើយ

//s9.kh1.co/9a/9a45bf7f7b51637c481610c0a7415b84e0b7f430.jpg
កីទ្បា

 ០៤-កក្កដា-២០២៤ ២ល្ងាច · ៤ ខែមុន

Bayern Munich បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករជម្រើសជាតិ ព័រទុយហ្គាល់រូបនេះហើយ

បរទេស៖ ក្លិបយក្ស អាល្លឺម៉ង់ FC Bayern Munich ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងគ្នា ក្នុងការផ្ទេរយកខ្សែបម្រើរបស់ Fulham និងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Joao Palhinha ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Joao Palhinha
Joao Palhinha

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Bayern បានព្រមព្រៀង ក្នុងការចុះកុងត្រាយក Joao Palhinha ពី Fulham ហើយ។

Joao Palhinha
Joao Palhinha

ប្រភពដដែលបានបន្ថែមថា តម្លៃនៃកិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ គឺមានតម្លៃ ៥០ លានអឺរ៉ូ ឬប្រមាណជា (៥៣ លានដុល្លារអាមេរិក) បូកជាមួយប្រាក់បន្ថែម ៥ លានអឺរ៉ូ ឬប្រមាណជា (៥.៣ លានដុល្លារអាមេរិក) ទៀត។

ជុំវិញកិច្ចព្រមព្រៀងនេះ Palhinha នឹងដាក់ប៊ិចចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ ក្នុងការស្នាក់នៅទឹកដី Allianz Arena៕

Joao Palhinha
Joao Palhinha

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T