លូកថ្លើម Man UTD បាត់! ស្ងាត់ៗ R.Madrid បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយខ្សែការពារវ័យក្មេងរបស់បារាំងរូបនេះហើយ

//s9.kh1.co/97/97dc3b3c4a4e110ce5d7c449911eae2e7bf2d8fb.jpg
កីទ្បា

 ២២-មិថុនា-២០២៤ ២ល្ងាច · ៤ ខែមុន

ស្ងាត់ៗ R.Madrid បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយខ្សែការពារវ័យក្មេងរបស់បារាំងរូបនេះហើយ

បរទេស៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរយកខ្សែការពារសញ្ជាតិ បារាំង វ័យក្មេង Leny Yoro របស់ក្លិប Lille ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leny Yoro
Leny Yoro

ប្រភពលម្អិតពីកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ដ្បិតឥឡូវនេះ Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ បារាំង វ័យ ១៨ ឆ្នាំរូបនេះក៏ពិតមែន ប៉ុន្តែភាគីក្លិប និងក្លិបគឺពុំទាន់បានចរចាគ្នានៅឡើយទេ។

Leny Yoro ត្រូវបានគេមើលឃើញថា រូបគេគឺជាខ្សែការពារកណ្តាលដ៏មានសក្តានុពលម្នាក់នាពេលអនាគត ហើយរយៈពេលកន្លងមករូបគេក៏បានជាប់នៅក្នុងឈុតអាយុក្រោម ២៣ ឆ្នាំរបស់ក្រុមជម្រើសជាតិ បារាំង ផងដែរ។ 

Leny Yoro
Leny Yoro

ក្រៅពី Real Madrid ខ្សែការពាររបស់ Lille រូបនេះ ក៏កំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Paris Saint-Germain និង Manchester United ផងដែរ៕

Leny Yoro និង Mbappe
Leny Yoro និង Mbappe

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T