អឺរ៉ុប៖ អតីតខ្សែបម្រើ Chelsea លោក Cesc Fabregas បានសរសើរពីការលេងរបស់អតីតមិត្តរួមក្រុមរបស់គាត់ គឺ N'Golo Kante បន្ទាប់ពីរូបគេមានឈ្មោះក្នុងក្រុមជម្រើសជាតិបារាំង និង កំពុងតែធ្វើបានល្អក្នុងព្រឹត្តិការណ៍ EURO 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Kante កំពុងតែធ្វើព្យុះភ្លៀងមែនទែននៅក្នុងព្រឹត្តិការណ៍ EURO 2024 នេះតាមរយៈការបង្ហាញខ្លួន ២ប្រកួតដំបូងនៅក្នុងពូល គេបានជាប់ឈ្មោះជាកីឡាករល្អជាងគេទាំងពីរប្រកួត ក្រោយខកខានជាប់ក្រុមជម្រើសជាតិជាង ២ឆ្នាំ ដោយសារបញ្ហារបួសញាំញី។

ទាក់ទងនឹងរឿងខាងលើ លោក Fabregas បាននិយាយថា៖
Kante គឺ ពិតជាល្អឥតខ្ចោះ។ ខ្ញុំតែងតែមានពាក្យល្អៗពេលដែលនិយាយរៀបរាប់ពីគាត់។ រឿងដែលសំខាន់ និង ជាចំណុចពិសេសរបស់គាត់ គឺ គាត់មានឆន្ទៈក្នុងការរៀនសូត្រ និងសមត្ថភាពក្នុងការធ្វើវាបានលឿនមែនទែន និង អនុវត្តវានៅលើទីលានបានភ្លាមៗ៕

ប្រភព៖ metro