ព័រទុយហ្គាល់៖ គ្រូបង្គោលក្រុមជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez ជឿជាក់ថា Cristiano Ronaldo លេងបានគ្រប់នាទីទាំងអស់ក្នុងព្រឹត្តិការណ៍ EURO 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងវ័យ ៣៩ឆ្នាំ Ronaldo បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ EURO ជាលើកទី៦ មិនធ្លាប់មានកីឡាករក្នុងតំបន់អឺរ៉ុបណាធ្វើបានឡើយ ខណៈ មានអ្នកវិភាគមួយចំនួនយល់ឃើញថា លោក Martinez គួរតែទុកឲ្យ CR7 សម្រាកខ្លះ មិនគួរដាក់ឲ្យលេងពេញ ៩០នាទីទេ ដើម្បីឲ្យកីឡាករផ្សេងៗទៀតបានបង្ហាញខ្លួន ប៉ុន្តែ យ៉ាងណាក៏ដោយ លោក Martinez មិនគិតដូច្នេះទេ។

ទាក់ទងនឹងរឿងខាងលើ គ្រូបង្គោលសញ្ជាតិអេស្ប៉ាញ រូបនេះ បាននិយាយថា៖
វាជារឿងសំខាន់ក្នុងការយល់ដឹងពីអ្វីដែលកីឡាករអាចនាំយកមកកាន់ក្រុម។ Ronaldo នាំមកនូវបទពិសោធន៍ ឱកាសរកគ្រាប់បាល់ និង បង្កើតឲ្យមានតំបន់ទូលាយ។ Ronaldo មានវត្តមាននៅក្នុងក្រុមជម្រើសជាតិក៏ព្រោះតែគាត់ស័ក្តិសមនឹងនៅទីនេះ ហើយ ក្រឡេកទៅមើលការរួមចំណែករបស់គាត់នៅពេលនេះ និង ព្រឹត្តិការណ៍ចុងក្រោយទៅ៕

ប្រភព៖ metro