អស្ចារ្យណាស់! Messi ព្រឹកមិញបញ្ជូនចោះខ្សែការពារឱ្យ Martinez ស៊ុតមួយគ្រាប់ល្អដូចផ្កា ខណៈ អាហ្សង់ទីន លត់ កាណាដា ២-០(មានវីដេអូ)

//s9.kh1.co/b8/b8dec8e1b93f9a0781a72be0479e35f5a249948c.jpg
កីទ្បា

 ២១-មិថុនា-២០២៤ ១០ព្រឹក · ៤ ខែមុន

Messi បញ្ជូនបាល់ចោះខ្សែការពារឱ្យ Martinez ស៊ុតមួយគ្រាប់ល្អដូចផ្កា ខណៈ អាហ្សង់ទីន លត់ កាណាដា ២-០

បរទេស៖ នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ នេះក្រុមជម្រើសជាតិ អាហ្សង់ទីន បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ កាណាដា នៅកីឡដ្ឋាន Mercedes-Benz ក្នុងប្រទេស សហរដ្ឋអាមេរិក នៅក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ Copa America ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមការពារតំណែងជើងឯកជម្រើសជាតិ អាហ្សង់ទីន ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម កាណាដា ក្នុងលទ្ធផល ២ ទល់នឹង ០។

ក្នុងនោះ ២ គ្រាប់របស់ អាហ្សង់ទីន គឺសុទ្ធតែកើតចេញពីការបង្កើតឱកាសរបស់ប្រធានក្រុម Lionel Messi ទាំងអស់ ដោយនៅនាទីទី ៤៩ Messi បានបញ្ជូនឱ្យ Mac Allister ហើយ Allister ក៏បញ្ជូនតឱ្យ Julian Alvarez ស៊ុតបញ្ចូលទី ចំណែកមួយគ្រាប់ទៀតនៅនាទីទី ៨៨ គឺ Messi ដដែល បានបញ្ជូលចោះយ៉ាងស្អាតឱ្យ Lautaro Martinez ស៊ុតបញ្ចូលទី។

គួរបញ្ជាក់ថា អាហ្សង់ទីន ឥឡូវនេះកំពុងឈរនៅកំពូលតារាងនៃពូល A ខណៈប្រកួតបន្ទាប់ គឺពួកគេត្រូវជួបជាមួយក្រុមជម្រើសជាតិ ឈីលី នៅថ្ងៃទី ២៦ ខែ មិថុនា៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T