ក្តៅហ្មង! Messi ទម្លាយថាកាលនៅ Barca គាត់តែងតែខឹងកីឡាកររូបនេះបំផុត នៅពេលលេងទល់ R.Madrid ម្តងៗ

//s9.kh1.co/8d/8da80e71d453dd8db4b7c1ab4ed156d2573935e8.jpg
កីទ្បា

 ២០-មិថុនា-២០២៤ ២ល្ងាច · ៤ ខែមុន

Messi ទម្លាយថាកាលនៅ Barca គាត់តែងតែខឹងកីឡាកររូបនេះបំផុត នៅពេលលេងទល់ R.Madrid ម្តងៗ

បរទេស៖ វីរបុរសរបស់ Barcelona កីឡាករ Lionel Messi បានទម្លាយថា គាត់តែងតែខឹងសម្បារនឹង Sergio Ramos បំផុត នៅពេលលេងទល់ Real Madrid ម្តងៗ កាលគាត់កំពុងរួមរស់ជាមួយក្រុមអ្នកមានបុណ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi និង Sergio Ramos
Lionel Messi និង Sergio Ramos

ជាការពិតណាស់ Messi និង Ramos តែងតែមានរឿងជូរចត់ជាមួយគ្នាជាច្រើន នៅពេលពួកគេទាំងពីរលេងនៅ La Liga ដោយកាលនោះ Messi ជាខ្សែប្រយុទ្ធរបស់ Barca ចំណែក Ramos វិញគឺជាខ្សែការពាររបស់ R.Madrid ហើយនៅពេលពួកគេបានជួបគ្នានៅក្នុងជំនួប El Clasico ម្តងៗ គឺតែងតែមានរឿងប៉ះទង្គិចគ្នាជារឿយៗ ដូច្នេះហើយទើបធ្វើឱ្យ Messi ខឹងនឹង Ramos ជាខ្លាំង។

Lionel Messi និង Sergio Ramos
Lionel Messi និង Sergio Ramos

ទាក់ទងនឹងរឿងខាងលើ, Messi ដែលបច្ចុប្បន្នលេងនៅ Inter Miami បាននិយាយពី Ramos យ៉ាងដូច្នេះថា៖

ខ្ញុំបានប៉ះទង្គិចគ្នាជាច្រើនដងជាមួយ Sergio Ramos... តើមានប៉ុន្មានដង ដែលខ្ញុំបានឈ្មោះប្រកែកគ្នា... គាត់គឺជាកីឡាករដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ខឹងសម្បារបំផុត។ ក្រោយមក ពួកយើងស្រាប់តែបានក្លាយជាមិត្តរួមក្រុមនឹងគ្នា ប៉ុន្តែពួកយើងតែងតែប៉ះទង្គិចគ្នានៅ El Clasico៕

កីឡាករ Lionel Messi 
Lionel Messi 
Lionel Messi 

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T