អឺរ៉ុប៖ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស លោក Stuart Pearce បានលើកឡើងថា កីឡាករនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្នលែងទុកចិត្ត Cristiano Ronaldo ទៀតហើយដែលជាហេតុពួកគេមិនសូវជាបាល់ឲ្យ ខ្សែប្រយុទ្ធរបស់ Al-Nassr ខាងលើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Stuart Pearce បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានប្រកួតបើកឆាកព្រឹត្តិការណ៍ EURO របស់ខ្លួនដោយបានយកឈ្នះ សាធារណរដ្ឋឆេក ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ Ronaldo ក៏បានបង្ហាញខ្លួនជាជម្រើសដំបូងផងដែរ ប៉ុន្តែ មិនទាន់អាចជួយក្រុមរកគ្រាប់បាល់បាននៅឡើយទេ។

ទាក់ទងនឹងរឿងខាងលើ លោក Pearce បាននិយាយថា៖
នេះប្រហែលជាស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែ ប្រហែលជាពួកគេមិនជឿទុកចិត្តលើ Ronaldo ទើបមិនសូវបញ្ជូនបាល់ឲ្យ។ មានពេលខ្លះអំឡុងការប្រកួតដែល Ronaldo ត្រូវការបាល់ ប៉ុន្តែ ពួកគេមិនហុចបាល់ដល់ជើងរបស់គាត់ទៅវិញ។ ខ្ញុំក៏បានគិតថា ប្រសិនបើនេះស្ថិតក្នុងពេលវេលា ១០ឆ្នាំមុន អ្នកបញ្ជូនបាល់ឲ្យគាត់ អ្នកនឹងដឹងទុកមុន ថា គាត់នឹងអាចរកគ្រាប់បាល់បាន៕

ប្រភព៖ metro