អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស លោក Wayne Rooney បានចុចឈ្មោះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ជា ក្រុមដែលលោកចង់ឲ្យ អង់គ្លេស បំបាក់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EURO 2024។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ព្រឹត្តិការណ៍ EURO 2024 បានកំពុងតែចាប់ផ្តើមដំណើរការការប្រកួតហើយ ខណៈ បើយើងនិយាយពីការប្រកួតបើកឆាករបស់ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នា ក្នុងនោះ អង់គ្លេស បានយកឈ្នះ សេប៊ី ក្នុងលទ្ធផល ១ទល់នឹង០ រីឯ ព័រទុយហ្គាល់ បានយកឈ្នះ សាធារណរដ្ឋឆេក ក្នុងលទ្ធផល ២ទល់នឹង១៕

ទាក់ទងនឹងរឿងខាងលើ លោក Rooney បាននិយាយថា៖
តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំចង់និយាយថា ព័រទុយហ្គាល់ ជា ក្រុមដែលខ្ញុំចង់ឲ្យ អង់គ្លេស បំបាក់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EURO ក៏ព្រោះ តែពួកគេធ្វើឲ្យខ្ញុំរបួសយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ ២០០៤ ហើយ ការប្រកួត ឆ្នាំ២០០៦ ខ្ញុំត្រូវបានបណ្តេញចេញពីលាន រួច ព័រទុយហ្គាល់ ក៏បានទម្លាក់យើងដោយបាល់ប៉េណាល់ទីក្នុងពានរង្វាន់ World Cup៕

ប្រភព៖ sportskeeda